Honda បើកទទួលការកក់រថយន្ត Civic TYPE R ស៊េរីថ្មីចុងក្រោយ នៅថ្ងៃស្អែកនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងធ្វើការបើកទទួលនៅការកក់ទុកមុននៅរថយន្ត Honda Civic TYPE R ស៊េរីថ្មីចុងក្រោយ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២៣ នៅប្រទេសថៃជាមួយតម្លៃលក់ចាប់ពី ១១១ ៣៩៨ ដុល្លារ ។

Honda Civic TYPE R ស៊េរីថ្មីចុងក្រោយ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ៣២០ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងមានរបៀបបើកបរចំនួន ៤ រួមមាន៖ +R Mode, Sport, Comfort និង Individual ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសនៅផ្នែកខាងក្រៅរួមមាន រន្ធខ្យល់ទំហំធំរាងជាសំណាញ់ កាង spoiler នៅផ្នែកខាងក្រោយជំនួយទៅដល់ប្រព័ន្ធ aerodynamic បានយ៉ាងល្អ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងបំពង់ស៊ីមាំងចំនួន ៣ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ក៏ដូចជា ប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម