Honda Accord ២០២២ តម្លៃខ្ទង់ ៥ មុឺនដុល្លារ​ជាង ដាក់លក់នៅប្រទេសវៀតណាម

ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង ទីផ្សារ​រថយន្ត​វៀតណាម​បាន​ទទួល​រថយន្ត​ D-class ប្រភេទ sedan ថ្មី​ចំនួន​បី​ប្រភេទគឺ Kia K5, Toyota Camry facelift និង​ឥឡូវនេះ Honda Accord ស៊េរីឆ្នាំ២០២២ ។

តម្លៃលក់របស់ក្រុមហ៊ុនរថយន្តជប៉ុននៅតែដដែលគឺ ៥៧,៥៤៨- ៥៧,៩៨៤ ដុល្លារ  ហើយ Honda Accord ស៊េរីថ្មីនៅតែបន្តនាំចូលពីប្រទេសថៃ ស្រដៀងទៅនឹងគូប្រកួតប្រជែងដែលទើបនឹងចេញ Toyota Camry​ ស៊េរីឆ្នាំ ២០២២ ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំង ចំនុះ ១,៥លីត្រ turbocharged  នៅលើ Honda Accord មានកម្រិតប្រេងស្តង់ដារ Euro 5  អាចបង្កើតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ  រថយន្តនេះមានប្រអប់លេខ CVT ប្រព័ន្ធ front-wheel drive និងជម្រើសនៃការបើកបរ ៣របៀប។

បើ​ប្រៀបធៀប​ទៅនឹងរថយន្ត Camry រថយន្ត Accord ស៊េរីឆ្នាំ២០២២ នេះមាន​រូបរាង​រឹង​មាំ និង​មាន​លក្ខណៈ​ស្ព័រ​ជាង លើសពីនេះ កាប៊ីនគឺ Honda ផ្តោតលើបទពិសោធន៍សម្រាប់អ្នកបើកបរកាន់តែច្រើន ជំនួសឱ្យការផ្តោតលើកន្លែងទំនេរ និងផាសុកភាពនៅកៅអីខាងក្រោយ ដូចToyota ផងដែរ។

លក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃ Accord សេរីថ្មី រួមមាន ចង្កៀង LED និងភ្លើងខាងក្រោយ កង់ទំហំ ១៨ អ៊ីញ អេក្រង់ touchscreen ទំហំ ៨ អ៊ីញ តភ្ជាប់មុខងារ Apple CarPlay និង Android Auto និងការបញ្ឆេះពីចម្ងាយជាដើម​។

ចំពោះមុខងារជំនួយការបើកបរថ្មីរបស់រថយន្ត Honda Accord ស៊េរីថ្មីនេះ រួមមាន active braking, adaptive headlights, active cruise control, lane departure warning និង lane keeping assist​ (LKAS) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម