Honda ADV 350 ត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃខែក្រោយនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសថា​ ADV 350 ស៊េរីឆ្នាំ ២០២២ ប្រភេទ Big Scooter ដែលបានដាក់បង្ហាញនូវនៅក្នុងព្រឹត្តិការណ៍ EICMA Show 2021 កាលពីពេលកន្លងទៅ នឹងត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃក្នុងខែមីនាខាងមុខឆាប់ៗនេះ។

សម្រាប់ម៉ូតូ Honda ADV 350 បានបំពាក់នូវចង្កៀងមុខអូតូ, កុងទ័រឌីជីថល LCD, ប្រព័ន្ធ Smart Key, រន្ធ USB, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Honda ADV 350 ទំនងនឹងប្រើប្រាស់នូវម៉ាស៊ីន eSP + ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។

បន្ថែមពីនេះម៉ាស៊ីនរបស់ម៉ូតូ Honda ADV 350 ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda ADV 350 នៅមិនទាន់បង្ហាញព័ត៌មានលម្អិតពិតប្រាកដណាអំពី កម្លាំងម៉ាស៊ីន បច្ចេកវិទ្យា និងតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេ ដោយរងចាំការបង្ហាញខ្លួនជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម