Honda Beat ស៊េរីឆ្នាំ ២០២២ បង្ហាញខ្លួនផ្លូវការលើទីផ្សារប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានដាក់បង្ហាញជាផ្លូវការនូវម៉ូតូម៉ូឌែល Beat ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូ Honda Beat ទទួលបានការឌីហ្សាញដោយប្រើប្រាស់តួខ្លួន eSAF ថ្មី, ចង្កៀងមុខ​ LED, កុងទ័រប្រភេទឌីជីថល, រន្ធសាកថ្មទូរស័ព្ទនៅក្រោមកៅអី និងប្រព័ន្ធសោរតេលេបញ្ជាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាមានប្រព័ន្ធហ្វាំ្រង CBS ដែលរក្សាតុល្យភាពកម្លាំងហ្វ្រាំងរវាងកង់ខាងមុខ-ក្រោយ, ប្រព័ន្ធ ACG Starter សម្រាប់ការបញ្ឆេះម៉ាស៊ីនអោយកាន់តែរលូនជាងមុន, ប្រព័ន្ធ ISS សម្រាប់ពន្លុត និងបញ្ឆេះម៉ាស៊ីន ដើម្បីជួយសន្សំសំចៃប្រេង។

ម៉ូតូ Honda Beat បានបំពាក់នូវម៉ាស៊ីន ១ ស៊ីឡាំង SOHC 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១១០ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩.៣ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នង ១លីត្រ អាចធ្វើដំណើរបានចម្ងាយ ៦០ គីទ្បូម៉ែត្រ ។

សូមបញ្ជាក់ថា Honda Beat ស៊េរីឆ្នាំ២០២២ មានជម្រើស ៤ពណ៍ ដូចជា៖ លឿង ក្រហម ខៀវ និងខ្មៅ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម