[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសថារថយន្ត Civic បានក្លាយជារថយន្ត “best-selling compact passenger car” នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ក្នុងរយៈពេល ៦ឆ្នាំជាប់ៗគ្នា ។
សម្រាប់ក្រុមហ៊ុន Honda បាននិយាយថាថយន្ត Civic ដំបូងគេត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៧៣ ដែលជាម៉ូឌែលដែលមានអាយុកាលយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Honda ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវាគឺជារថយន្តមួយក្នុងចំណោមរថយន្តអ្នកដំណើរដែលលក់ដាច់ជាងគេបំផុតចំនួន ៣ នៅសហរដ្ឋអាមេរិក ជាមួយនឹងការលក់សរុបលើសពី ១២ លានគ្រឿង។
ដោយទ្បែកនៅក្នុងឆ្នាំ ២០២១ រថយន្ត Honda Civic បានក្លាយជារថយន្តដឹកអ្នកដំណើរដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកសម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការបញ្ជាក់ថារបស់ក្រុមហ៊ុន Honda ថាការលក់រថយន្តនៃម៉ូឌែល Civic នេះមានប្រភេទស្ព័រ Hatchback និង Sedan ខណៈពេលម៉ូឌែលឆ្នាំ២០២២ នឹងមានបន្ថែមនូវប្រភេទ Type R ផងដែរ៕