Honda Civic ជំនាន់​ទី ១១ ​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាមជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការសម្ពោធ​ដាក់​លក់​រថយន្ត Civic ស៊េរីឆ្នាំ ២០២២ ជំនាន់​ទី ១១ ប្រភេទ C-class លើ​ទីផ្សារ​ប្រទេស​វៀតណាមជាផ្លូវការ ជាមួយជម្រើសចំនួន ៣ ម៉ូឌែលរួមមាន ម៉ូឌែល E, ម៉ូឌែល G និង RS ផងដែរ។

ចំពោះថាមពលនៃរថយន្ត Honda Civic ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ CVT ។ បន្ថែមពីនេះរថយន្តក៏មានរបៀបបើកបរស្តង់ដារ ៣ ដូចជា ECON, Normal និង ​Sport ផងដែរ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងចំនួន ៥,៨ លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០ គីទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះរថយន្ត Honda Civic ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ Honda Sensing ដែលមាននូវមុខងារព្រមានពីការប៉ះទង្គិច និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ, មុខងារសម្គាល់អ្នកថ្មើជើង និងអ្នកជិះកង់, មុខងារ Adaptive Cruise Control និងមុខងារជាច្រើនទៀត ហើយមានគួបផ្សំជាមួយប្រព័ន្ធ Honda LaneWatch ផងដែរ។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២២ មានតម្លៃរួមមាន៖

  • Honda Civic E តម្លៃ ៣២,០៨០ ដុល្លារ
  • Honda Civic G តម្លៃ ៣៣,៨៣៨ ដុល្លារ
  • Honda Civic RS Sport ៣៨,២៣៣ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម