Honda Click 2022 ប្រភេទ Street Adventure នេះ រាងកាន់តែអេម

[ទីផ្សារបរទេស] កាលពីកន្លងទៅនេះ ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ Click ស៊េរីឆ្នាំ ២០២២ ប្រភេទ Street Adventure ជាមួយនឹងការឌីហ្សាញកាន់តែស្ព័រ និងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវធម្មតា និង Off-road ជាដើម។

សម្រាប់ការឌីហ្សាញនៃម៉ូតូម៉ូឌែលថ្មីនេះមានការកែចំណុចខ្លះៗពីម៉ូតូ Honda Click ដើម ដែលឱ្យឈ្មោះថា JSD ( Julak Sendie Design)។ បើយើងសង្កេតមើលរូបរាងម៉ូតូថ្មីនេះគឺត្រង់ចំណុចដូចជា ប្រអប់ដាក់ឥវ៉ាន់ខាងក្រោយកាងម៉ូតូ, ដៃចង្កូតមានប្រដាប់ការពារ, ប៊ូម, បំពង់ស៊ីមាំង, សំបកកង់ថ្មី, ថាស់កង់ និងតែមស្ទីកគ័រផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែលថាម៉ូតូ Honda Click 160 ឬ Vario 160 ២០២២ ប្រើប្រាស់ជាមួយនឹងគ្រោងឆ្អឹង eSAF និងបំពាក់ជាមួយចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, កន្លែងផ្ទុកអីវ៉ាន់ក្រោមកៅអីទំហំ ១៨ លីត្រអាចផ្ទុកមួកសុវត្ថិភាព និងរបស់របរផ្សេងៗទៀត។

ដោយទ្បែកចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Honda Click 160 បានប្រើប្រាស់ម៉ាស៊ីន eSP + ចំណុះ ១៥៧ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ដោយការបើកបរចម្ងាយ១០០គ.ម ស៊ីសាំងប្រហែល ២,១លីត្រ។

ខណៈម៉ាស៊ីនរបស់ម៉ូតូ Honda Click ស្រដៀងទៅនឹង PCX ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម