Honda CR-V ប្រភេទ PHEV ចាក់សាំង និងសាកថ្មពេញម្តង ជិះបានជិត ១ពាន់គីឡូម៉ែត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការបញ្ចេញតម្លៃលក់នៃរថយន្ត Honda CR-V ស៊េរិឆ្នាំ ២០២៤ ប្រភេទ e:PHEV ដែលមានតម្លៃលក់ចាប់ពី ១៨ ៩៨២ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

Honda CR-V របស់ប្រទេសចិននេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩១៦គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែលរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ជាមួយប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android, កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម