[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ Cross Cub 110 ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងស្រដៀងគ្នាទៅនឹង Honda CT 125 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុនឆាប់នេះ។
ចំពោះម៉ូតូ Honda Cross Cub 110 ត្រូវបានឌីស្សាញឡើងជាមួយរូបរាងបែប Classic ដែលផលិតទ្បើងផ្តោតសំខាន់ទៅលើការជិះផ្លូវ Off-Road ដោយបានបំពាក់មកជាមួយនឹងតួខ្លួនដែកយ៉ាងរឹងមាំ, ចង្កៀងប្រភេទ LED និងកុងទ័របង្ហាញព័ត៌មានផងដែរ។
ដោយទ្បែកចំពោះម៉ូតូ Honda Cross Cub 110 សេរ៊ីថ្មីនេះ ត្រូវគេបានរំពឹងថានឹងមានការផ្លាស់ប្តូរម៉ាស៊ីនកាន់តែល្អជាងមុនដោយវាប្រើប្រាស់ម៉ាស៊ីនចំណុះ ១០៩សេសេ ផលិតកម្លាំង ៨សេះ ជាដើម។ បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រងតាំប៊ួមុខ-ក្រោយផងដែរ។
យ៉ាងណាមិញចំពោះម៉ូតូ Honda Cross Cub 110 នៅមិនទាន់បង្ហាញព័ត៌មានលម្អិតពិតប្រាកដណាអំពី កម្លាំងម៉ាស៊ីន បច្ចេកវិទ្យា និងតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេ ដោយរងចាំការបង្ហាញខ្លួនជាផ្លូវការ៕