Honda Elysion ប្រភេទ MPV ប្រើ Hybrid ចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃជិត ៤ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការប្រកាសចេញនៅតម្លៃរបស់រថយន្ត Honda Elysion ប្រភេទ MPV ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid តុបតែងតួខ្លួនដោយ Black Jazz accessories ជាមួយតម្លៃលក់ចាប់ពី ៣៩ ០៧៩ ដុល្លារ ដល់ ៤៦ ៣៤២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Honda Elysion Hybrid ថ្មី​នៅតែប្រើប្រាស់នៅគ្រោងឆ្អឹង MPV body structure ដដែល ប៉ុន្តែត្រូវបានធ្វើការអាប់ដែតបន្ថែម មានប្រវែងតួខ្លួនសរុប ៤ ៩៥១ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៧១១ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៩០០ ម.ម ដោយនៅផ្នែកខាងមុខ មានប៉ាណាមួយផ្ទាំងធំ ជាប់ចង្កៀងមុខ LED ថ្មីដែលតុបតែងដោយក្រូម៉េ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​ និងចង្កៀងក្រោយត្រូវបានរចនាថ្មីកាន់តែផ្តល់នៅភាពស្ព័រជាងមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំ​ពោះនៅផ្នែកខាងក្នុង ជាកាប៉ីន ៣ ជួរ មាន ៧កៅអីកុងសូលខាងមុខត្រូវបានរចនាថ្មី និងនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១០,១ អ៉ីញ ភ្ជាប់ដោយមុខងារ Honda CONNECT 3.0 កៅអីស្បែកពណ៌ក្រហមអាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នកដំណើរ ។ លើសពីនេះ ក៏បានមកជាមួយនៅប្រព័ន្ធសុវត្ថិភាព Honda Sensing Safety Super Sense ដែលមានមុខងារដ៏សំបូរបែប

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជំនាន់ទី ៣ ដំណើរការួមគ្នាជាមួយសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុប ២១៥ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម