[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ Forza 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងកាន់តែស្ព័រ និងម៉ាស៊ីនកាន់តែខ្លាំងជាងមុន។
សម្រាប់ម៉ូតូ Honda Forza 125 បានបំពាក់នូវអេក្រង់បង្ហាញថ្មី, រន្ធសាក USB កន្លែងផ្ទុកសម្រាប់មួកសុវត្ថិភាពពីរ និង Smart Key បន្ថែមជាមួយប្រព័ន្ធគ្រប់គ្រងលំនឹងម៉ូតូ HTSC, ប្រព័ន្ធហ្រាំងបន្ទាន់ ISS និងប្រព័ន្ធហ្វាំ្រ ABS ផងដែរ៕
ម៉ូតូ Honda Forza 125 ប្រើប្រាស់ម៉ាស៊ីន eSP+ ទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេ ផលិតកម្លាំង ១៤សេះ និងកម្លាំងរមួល ១២,២ ញ៉ូតុនម៉ែត្រ ដោយកម្រិតនៃការស៊ីសាំងរបស់ម៉ូតូនេះចាក់ ១ លីត្រ អាចជិះបានចម្ងាយ ៤២ គីទ្បូម៉ែត្រ៕
ប្រភព៖ greatbiker