[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវ Teaser នៃម៉ូតូ Hank 11 ស៊េរីឆ្នាំ ២០២២ ប្រភេទ Road Sports ដែលគ្រោងនឹងចេញលក់ នៅថ្ងៃ ១៩ ខែមីនា ឆ្នាំ ២០២២ ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន។
ចំពោះថាមពលនៃម៉ូតូ Honda Hawk 11 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១ ០៨៤សេសេ ដែលស្រដៀងគ្នាទៅនឹង Africa Twin and Rebel 1100 ផលិតកម្លាំង ១០២ សេះ និងកម្លាំង ១០៣ ញ៉ូតុនម៉ែត្រ។ ខណៈដែលការឌីហ្សាញវិញបើកសង្កេតមើលតាមរូបភាព Teaser ម៉ូតូ Honda Hawk 11 បានបំពាក់ដោយចង្កៀងមុខ-ក្រោយប្រភេទ LED ។
យ៉ាងណាមិញចំពោះម៉ូតូ Honda Hawk 11 ត្រូវបានគេរំពឹងថានឹងស្រដៀងទៅនឹងកំណែពិត នឹងត្រូវដាក់ឱ្យដំណើរការ ក្នុងការបង្ហាញខ្លួនលើកដំបូងនឹងធ្វើឡើងនៅក្នុងពិព័រណ៍ម៉ូតូ Osaka ឆ្នាំ ២០២២ នៅថ្ងៃទី ១៩ ខែមីនា។ បន្ថែមពីលើរូបរាងពិតរបស់ម៉ូតូត និងលក្ខណៈបច្ចេកទេសផ្សេងៗផងដែរ៕