[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល Lead 125 ស៊េរីឆ្នាំ២០២២ ប្រភេទេ Scooter កាន់តែទំនើបជាមួយនឹងការបំពាក់ម៉ាស៊ីន ePS+ ស្រដៀងម៉ាស៊ីន PCX ថ្មី សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន។
សម្រាប់ម៉ូតូ Honda Lead 125 បំពាក់នូវចង្កៀងមុខ LED, កាបាំងខាងមុខរាងជាងអក្សរ U ព្រមទាំងភ្ជាប់មកជាមួយរន្ធ USB ប្រភេទ C និងប្រព័ន្ធ Smart key។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៦លីត្រផងដែរ។
ម៉ូតូ Honda Lead 125 ប្រើប្រាស់ម៉ាស៊ីនសាំង ePS+ ទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង water-cooled ចំណុះ ១២៤ សេសេ ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ ដូចទៅនឹងម៉ាស៊ីនថ្មីជាមួយនឹងការកំណត់ bore x stroke ដូច PCX ថ្មីផងដែរ។
សូមបញ្ជាក់ថាចំពោះ Honda Lead 125 ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៣០,០០០ ដល់ ៣២៤,០០០ យ៉េន ប្រហែល ២,៨៦០ ដល់ ២,៨០៨ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន៕
ប្រភព៖ young-machine