[ទីផ្សារបរទេស] Honda NT1100 ជាម៉ូតូស៊េរីចុងក្រោយរបស់ម៉ាកយីហោជប៉ុនដែលចុះបញ្ជីក្នុងប្រទេសវៀតណាម។ នេះយោងតាមព័ត៌មានដែលបានចុះផ្សាយក្នុងសារាចរផ្លូវការនៃអចលនទ្រព្យឧស្សាហកម្ម។ ម្ចាស់កម្មសិទ្ធិឧស្សាហកម្មនេះគឺក្រុមហ៊ុន Honda ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ហើយក៏មានម៉ូតូផ្សេងទៀតដែលមានការចុះបញ្ជីកម្មសិទ្ធដូចជា Honda PCX160 និង Genio ជាដើម។
សម្រាប់ម៉ូតូ Honda NT1100 ជំនាន់ចុងក្រោយបង្អស់ត្រូវបានបង្កើតឡើងដោយផ្អែកលើការរចនានៃម៉ូតូ X-ADV 750 និងមានការប្រើប្រាស់ម៉ាស៊ីនដូចម៉ូឌែលដំណើរផ្សងព្រេងដ៏ធំ Africa Twin ។
ម៉ូតូ Honda NT1100 ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងទំហំ ២ស៊ីទ្បាំង ចំណុះ ១,០៨៤ សេសេ ផលិតកម្លាំង ១០០ សេះនិងកម្លាំងរមួល ១០៤ ញ៉ូតុនម៉ែត្រ ។ ហើយម៉ូតូ Honda NT1100 មានរបៀបបើកបរចំនួន Urban, Rain, Tour, User ១ និង ២ ជាដើម។ យ៉ាងណាមិញចំពោះម៉ូតូ Honda NT1100 មានជម្រើស ២ options ដូចជា៖
- 6-speed manual តម្លៃ ១៣,៤០១ ដុល្លារ
- dual-clutch ១៤,៥១៨ ដុល្លារ ៕
ប្រភព៖ Zingnews