Honda Prologue បង្ហាញខ្លួនជាឡាន SUV អគ្គិសនីដំបូងរបស់ Honda លើផ្សារអាមេរិក

[ទីផ្សារបរទេស] រថយន្ត Honda Prologue ដែលជារថយន្ត SUV អគ្គិសនីថ្មីរបស់ Honda បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ក្នុងនាម​ជា SUV ដំបូងរបស់ Honda សម្រាប់វាយលុកចូលទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Prologue នេះនឹងត្រូវបានចូលរួមដោយរថយន្តអគ្គិសនី​យ៉ាង​តិច ៣០​ម៉ូដែល ដែល​ Honda នឹង​ត្រូវ​ប្រកាសចេញ​សម្រាប់​ទីផ្សារ​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ​២០៣០ ជាមួយ​ផែនការ​កាត់​ផ្ដាច់ការលក់រថយន្តម៉ាស៊ីនពីស្តុងនៅ​ត្រឹមឆ្នាំ​២០៤០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះគឺជាការសហការបង្កើតជាមួយ​ក្រុមហ៊ុនអាមេរិក General Motors ដោយប្រើប្រាស់​គ្រោងឆ្អឹង BEV3 របស់​ក្រុមហ៊ុន General Motors ផ្ទាល់។

Prologue នេះមានប្រវែងសរុប ៤៨៧៧ម.ម ទទឹង ១៩៨៩ម.ម ជាមួយ​កម្ពស់ ១៦៤៣ម.ម និងប្រវែងពីកង់​មុខ​ទៅកង់​ក្រោយ​គឺ ៣០៩៤ម.ម ដែល​ប្រវែងសរុបរបស់វាគឺវែង​ជាង Honda CR-V ស៊េរីឆ្នាំ២០២៣ ប្រវែង ២០៣ម.ម និង​មានទទឹង​ធំជាង ១២៧ម.ម។

យ៉ាងណាក្ដីទាក់ទងនឹងលក្ខណៈសម្បត្តិបច្ចេកទេស នៅមិនទាន់បានបង្ហាញចេញ​នៅ​ឡើយទេ ប៉ុន្តែអ្វីដែលគេបានដឹងគឺថារថយន្តអគ្គិសនីនេះនឹងមានជម្រើសប្រព័ន្ធបើកបរប៉ុងពីរ ដោយមិន​ច្បាស់ពី​ជម្រើស​ប៉ុងមួយ​នៅ​ឡើយទេ។

Honda Prologue នឹងត្រូវចេញលក់លើទីផ្សារនាឆ្នាំ២០២៤ ដោយតម្លៃលក់ និងលក្ខណៈសម្បត្តិ នឹងត្រូវបង្ហាញចេញ​ពេលដែល​ជិតដល់ថ្ងៃដាក់លក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម