Honda Revo ស៊េរីឆ្នាំ២០២២ ចាប់ផ្តើមដាក់លក់ហើយ តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសដាក់លក់នូវម៉ូតូ Revo ស៊េរីឆ្នាំ២០២២ ជាមួយជម្រើស ២ ម៉ូឌែល Honda Revo X និង Revo Fit សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ម៉ូតូ Honda Revo ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១០៩ សេសេ ទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,៩សេះ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៤ វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះម៉ូតូ Honda Revo បានបំពាក់នូវផ្នែក​បូ៊មខាង​មុខ telescopic ក្រោយ​ជាបូ៊ម dual spring ជាដើម។ ព្រមទាំងមានប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីទំហំ ៧ លីត្រ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤ លីត្រ និងទម្ងន់ ៩៧,៥ គីឡូក្រាមផងដែរ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda Revo ស៊េរីឆ្នាំ ២០២២ មាន ២ ជម្រើសសម្រាប់ទីផ្សារក្នុងប្រទេសឥណ្ឌូនេស៊ី ដូចជា៖

  • Honda Revo X តម្លៃ ១,១៧៧ ដុល្លារ
  • Honda Revo Fit តម្លៃ ១,០៥៩ ដុល្លារ ៕

 ប្រភព៖ greatibker

ផ្ទាំងផ្សាយពាណិជ្ជកម្ម