Honda UR-V ស៊េរីថ្មីចុងក្រោយ ផ្តាស់ប្តូរការរចនាថ្មីទាំងស្រុង ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda UR-V ដែលត្រូវបានផ្តាស់ប្តូរការរចនាថ្មីទាំងស្រុង មាន ៨ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣៤ ៣៩៦ ដុល្លារ ដល់ ៤៥ ៩៦៤ ដុល្លារនៅទីផ្សារប្រទេសចិន ។

Honda UR-V មានប្រវែងតួខ្លួនសរុប ៤ ៨៥៦ ម.ម ទទឹង ១ ៩៤២ ម.ម កំពស់ ១ ៦៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ Honda UR-V ទទួលបានប៉ាណាមុខដែលបានកែប្រែទាំងស្រុង ជាប់ជាមួយសំណុំចង្កៀងមុខ full-LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ថ្មីទំហំ ១៩ អ៉ីញ សំណុំចង្កៀងក្រោយរចនាអូសវែងមានឡូហ្គោ Honda នៅចំកណ្តាល និងទ្វារក្រោយបើក-បិទជាច្រើនរបៀប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងក៏ត្រូវបានរចនាឡើងវិញ ផ្តល់នៅប្រណិតភាព និងផាសុកភាព ជាពិសេសនៅតំបន់កុងសូលខាងមុខ បានបន្ថែមអេក្រង់កំសាន្តបញ្ឈរ touchscreen គាំទ្រដោយ HONDA Connect 3.0 ដំបូលកញ្ចក់ Panoramic Sunroof ទំហំធំ កន្លែងផ្ទុកទំហំធំ និងកាំម៉រា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing Safety technology ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែបទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Honda បានផ្តល់ឲ្យរថយន្តនេះនៅជម្រើសម៉ាស៊ីនចំនួន ២ គឺ

  • ម៉ាស៊ីនសាំង VTEC ចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩០ សេស និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ម៉ាស៊ីនសាំង VTEC ចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៦៨ សេសស និងកម្លាំង ៣៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ 4-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម