[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Dongfeng Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda XR-V ស៊េរីថ្មីចុងក្រោយ ជាគូរប្រជែងរបស់ Toyota Yaris Cross ចាមួយតម្លៃលក់ចាប់ពី ១៧ ២០៧ ដុល្លារនៅប្រទេសចិន ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៣៨០ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៥៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានភាពស្រដៀងគ្នាទៅនឹងរថយន្ត Honda HR-V ដោយមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយរាងស្លីមប្រភេទ LED ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Honda Connect 3.0 ដែលអាចប្រើ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធ HondaLink ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda SENGSING Safety super sense ទៀតផង ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda XR-V ស៊េរីថ្មីចុងក្រោយ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១២៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៕