មុនការប្រកាសចេញរថយន្ត HR-V ជំនាន់ថ្មីនៅចុងឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Honda បានសម្រេចបញ្ឈបការលក់រថយន្តនៅអង់គ្លេស ដោយនៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុនប្រចាំនៅអង់គ្លេសគេមិនឃើញមានដាក់បង្ហាញរថយន្ត HR-V នោះទេ។ ដូចនេះរថយន្តដែលមានលក់នៅអង់គ្លេសគឺនៅសល់តែរថយន្ត Jazz, e, CR-V, Civic និង NSX ប៉ុណ្ណោះ។
ការចុះផ្សាយរបស់ Autocar បានឲ្យដឹងថាការផលិតរថយន្ត HR-V សម្រាប់ទីផ្សារអឺរ៉ុបត្រូវបានបិទបញ្ចប់នៅចុងខែធ្នូ ស្របពេលដែលរថយន្តនេះមិនអាចបំពេញតាមលក្ខខណ្ឌឧស្ម័នពុលថ្មីនៅអឺរ៉ុបដែលបានចាប់ផ្ដើមអនុវត្តន័ចាប់ពីថ្ងៃទី១ ខែមករា។ ទោះបីជាឈប់ផលិតមែន ប៉ុន្តែរថយន្ត HR-V នៅមានសេសសល់តាមហាងលក់រថយន្តនៅឡើយ។
គួរដឹងថារថយន្ត HR-V ជំនាន់ថ្មីដែលនឹងចេញជាស៊េរីឆ្នាំ ២០២២ នឹងមានមកជាមួយនូវជម្រើសម៉ាស៊ីន Hybrid និងជម្រើស PHEV (Plug-in Hybrid) ហើយជម្រើសអគ្គិសនីសុទ្ធអាចនឹងបញ្ចេញនៅពេលក្រោយ។ ជម្រើសម៉ាស៊ីនថ្មីទាំងនេះនឹងអាចឲ្យរថយន្ត HR-V អាចបំពេញតាមស្តង់ដារឧស្ម័នពុលថ្មីនៅអឺរ៉ុបបាន៕