Honda សាងសងរោងចក្រទី២ នៅប្រទេសចិន ជាមួយសមត្ថភាពតម្លើងដំបូង ១២ម៉ឺនគ្រឿង

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានធ្វើការប្រកាសអំពីផែនការនៃការសាងសង់រោងចក្រតម្លើងទី២ សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសចិន រួមជាមួយដៃគូបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Dongfeng Motor។

រោងចក្រថ្មីនេះនឹងត្រូវបានសាងសង់នៅកណ្តាលទីក្រុង Wuhan ខេត្ត Hubei ហើយត្រូវបានគេរំពឹងថានឹងមានសមត្ថភាពតម្លើងរថយន្តប្រចាំឆ្នាំដំបូងចំនួន ១២ម៉ឺនគ្រឿង ខណៈពេលដែលផលិតកម្មគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសអំពីរោងចក្រថ្មីនេះ ក្រុមហ៊ុន Honda និយាយថា ខ្សែសង្វាក់ដំឡើងភាគច្រើន ចាប់ពីការផលិត កាត់ម៉ូដ និងការផ្សារ។ ជាមួយនឹងទំហំ ៦៣ម៉ឺនម៉ែត្រការ៉េ រោងចក្ររបស់ Dongfeng Honda Automobile នឹងប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព ដូចជាថាមពលពន្លឺព្រះអាទិត្យ និងទឹកកែច្នៃ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស។

ក្រុមហ៊ុន Honda បានប្រកាសនៅក្នុងខែវិច្ឆិកាថា ខ្លួនកំពុងរៀបចំសាងសង់រោងចក្រ EV ដំបូងរបស់ខ្លួនជាមួយនឹងដៃគូក្នុងស្រុក GAC Motor Co. ដែលគ្រោងនឹងចាប់ផ្តើមផលិតដំបូងនៅឆ្នាំ ២០២៤ ជាមួយនឹងសមត្ថភាពប្រចាំឆ្នាំ ១២ម៉ឺនគ្រឿង។

យីហោជប៉ុនគ្រោងនឹងចាប់ផ្តើមការលក់រថយន្តប្រភេទ Crossovers ផលិតក្នុងស្រុកចំនួនពីរគឺ P1 និង S1 ក្រោមម៉ាកយីហោរថយន្តអគ្គិសនី e:N នៅក្នុងត្រីមាសទីមួយ។ ដោយ S1 នឹង​ត្រូវ​បាន​ផលិតឡើង​នៅ​រោងចក្រ​បណ្តាក់​ទុន​រួម​គ្នា​របស់ Honda ជាមួយ Dongfeng ខណៈ P1 នឹង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ GAC។

គួររំលឹកផងដែរថា ឥឡូវនេះ Honda កំពុងដំឡើងរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែកល នៅក្នុងប្រទេសចិន គឺ X-NV និង M-NV នៅ Dongfeng-Honda និង VE-1 នៅ GAC-Honda៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម