Hongqi នាំយករថយន្តអគ្គិសនីដ៏ប្រណិតរបស់ខ្លួន ទៅក្រឡុកនៅទីផ្សារអឺរ៉ុបមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ចំណាស់របស់ប្រទេសចិន Hongqi បានបោះជំហានចូលទៅកាន់ទីផ្សារប្រទេសអាល្លឺម៉ង់ ដោយបាននាំរថយន្តអគ្គិសនីសុទ្ធ Hongqi E-HS9 ប្រភេទ SUV កៅអី ៣ជួរ ជាមួយតម្លៃលក់ចាប់ពី ៨៦ ៧៩៦ ដុល្លារ ។

រថយន្ត Hongqi E-HS9 ផ្តល់ជូននៅជម្រើសអាគុយចំនួន ២ ដោយអាគុយទី ១ មានទំហំ ៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦៥ គីឡូម៉ែត្រ និងអាគុយទី ២ មានទំហំ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿនសាកត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានប៉ាណាមុខគ្មានស៊ុបជាមួយរបាអូសកាត់គម្របម៉ាស៊ីនដែលជាអត្តសញ្ញាណរបស់ Hongqi ជាប់សងខាងដោយចងៀងមុខប្រភេទ LED matrix ថាសកង់ស្ព័រ និងដៃទ្វារប្រភេទ flash-door ។ ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់លាតសន្ធឹងពេញផ្ទៃតាឡូ ៕

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Hongqi manវត្តមានរួចហើយនៅក្នុងទីផ្សារអ៊ឺរ៉ុបមួយចំនួន រួមទាំងប្រទេសន័រវេស ដាណឺម៉ាក និងអ៉ីស្លង់ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម