Hongqi ចេញឡាន EV ថ្មី សាកម្តងរត់បាន ៧០០ គ.ម ជាង ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ ជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការប្រកាសចេញនូវរថយន្ត Hongqi Tiangong 08 ប្រភេទ SUV ៥កៅអី ប្រើប្រាស់អគ្គិសនីសុទ្ធ នៅក្នុងទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃចាប់ពី ៥៩ ០០០ ដុល្លារ។

រថយន្ត Hongqi Tiangong 08 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tiangong pure electric platform និង Jiuzhang intelligent platform ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៩ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៣៩ និង ២៧១ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាបិតជិត ចង្កៀងមុខ LED រាងស្លីម និង-ចង្កៀងក្រោយ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ប្រព័ន្ធសម្លេង Dolby Atmos  រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម