Hongqi បង្ហាញគំរូរថយន្តតួរវែងប្រណិត ប្រភេទគ្មានដៃចង្កូត

ក្រុមហ៊ុនផលិតរថយន្ត Hongqi បានចូលរួមបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ២០២១ ជាមួយការនាំយកនូវគំរូរថយន្តតួរវែងប្រណិត ប្រភេទគ្មានដៃចង្កូត មកធ្វើការតាំងបង្ហាញក្នុងកម្មវិធីដោយរថយន្តនោះមានឈ្មោះថា Hongqi L-Concept។

ផ្នែកខាងក្រៅនៃរថយន្តបានលេងខ្លួនជា ២ ពណ៌ រួមជាមួយកញ្ចក់ខាងក្រោយត្រូវបានជំនួសដោយគម្របដែលមានរូបរាងដូច គំនូរត្បូង។ រីឯផ្នែកខាងមុខរចនាជាមួយផ្ទាំងប៉ាណាមួយផ្ទាំងធំ, ចង្កៀង LED និងមានទ្វាបើកដូចទៅនិងរថយន្ត Rolls-Royce។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងកាប៊ីន L-Concept ផ្តល់ជូន ៣ កៅអី ទីតាំងខាងមុខដូចនឹងកៅអីអ្នកបើកបរតែគ្មានចង្កូត និងកៅអី ២ ទៀត សម្រាប់អ្នកដំណើរខាងក្រោយ។ កៅអីខាងក្រោយអាចផ្លាស់ប្តូរទិសដៅដោយសេរី ដើម្បីទទួលបានភាពងាយស្រួល។ កៅអីរបស់ L-Concept នេះមានពណ៌ស្បែក ២ពណ៌ រួមជាមួយ អំពូលរំយោល Chandeliersនៅផ្នែកខាងក្រោយ និងអេក្រង់ប្រវែងវែងនៅផ្នែកខាងស្តាំផងដែរ។

ជាមួយនឹងរថយន្តដែលគ្មានដៃចង្កូត វាហាក់បីដូចជាបានបង្ហាញថា Hongqi ចង់អភិវឌ្ឍ L-Concept ទៅជាឡានទំនើបដែលមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិពេញលេញ( Drive Fully Autonomously)។

ទោះបីព័ត៌មានជាក់លាក់របស់រថយន្តមិនត្រូវបានគេបង្ហាញឱ្យដឹងក៏ដោយ ក៏ប្រភពខ្លះសនិ្នដ្ឋានថាក្រុមហ៊ុនផលិតរថយន្តចិនអាចនឹងអាចចេញលក់នូវរថយន្ត L-Concept នេះនៅឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម