Hongqi បង្ហាញគំរូរថយន្តអគ្គិសនីដ៏ប្រណិតចំនួន ៣ នៅក្នុងពិភព Metaverse

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Hongqi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ៣ គឺ Hongqi Sedan EV, Hongqi SUV EV និង Hongqi E-LS ដែលផ្អែកលើស្ថាបត្យកម្ម Super Electric Intelligent Vehicle Platform Architecture រួមជាមួយនឹងការចាប់ផ្តើមនៃ Hongqi Yuan Universe នៅក្នុង metaverse ។

ចាប់ផ្តើមគឺ Hongqi Sedan EV  រថយន្តនេះគឺជារថយន្តប្រភេទ B-segment EV ដែលត្រូវបានគេរំពឹងថាអាចបើកបរបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ។ លើសពីនេះ Hongqi បន្ថែមថា រថយន្តនេះអាចស្ទុះដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត Sedan គឺ​មាន​លក្ខណៈ​អនាគត ក្នុងចំណោមព័ត៌មានលម្អិតសំខាន់ៗនៃរចនាប័ទ្មគឺ កញ្ចក់ឆ្នូតដ៏ស្រស់ស្អាត ។ រថយន្តនេះមានគំនូរ “ទង់ក្រហម”ជាអត្តសញ្ញាណរបស់ Hongqi នៅលើគម្របម៉ាស៊ីន ហើយក៏មានថាសកង់ប្រភេទដែលរំពឹងថានឹងមាននៅលើតែគំរូរថយន្តនេះប៉ុណ្ណោះ ។

រថយន្តទីពីរគឺ Hongqi SUV EV  វាមានការរចនាដែលស្រដៀងទៅនឹងរថយន្ត Kia Telluride និង Bentley EXP 9F SUV ។ រថយន្ត SUV នេះ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​បំពាក់​ប្រព័ន្ធ​ sport intelligent active air suspension  និងប្រព័ន្ធ​បើកបរ​កង់​បួន​ដ៏​ឆ្លាតវៃ និង​ការ​បញ្ជា​កង់​ក្រោយ​ដើម្បី​ជួយ​ដល់​ការ​បើកបរ​លើផ្លូវលំបាក ឬ Off-road ផងដែរ​។

ចុងក្រោយគឺរថយន្ត Hongqi E-LS ជារថយន្តដែលអាចបើកដំបូលបាន តុបតែងជាមួយ​ពណ៌​ដ៏ស្រស់ឆើតឆាយ បៃតង​ខ្ចី ​​ពណ៌​ខ្មៅ ក្រហម និង​ទឹកក្រូច​ផ្សេងៗ។

ដោយសារគោលគំនិតទាំងបីត្រូវបានបង្កើតឡើងជាផ្នែកមួយនៃ Hongqi Yuan Universe ដែលសុទ្ធសឹងតែជារថយន្តគំរូដែលត្រូវបានរំពឹងថានឹងផលិតនាពេលអនាគត និងចាប់ផ្តើមពីឆ្នាំ ២០២៤ តទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម