Hongqi បញ្ចេញឡាន EV ថ្មី សាកម្តងរត់បាន ៧៥០ គ.ម គ្រោងចេញលក់ក្នុងឆ្នាំនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការប្រកាសចេញនូវរថយន្ត Hongqi Tiangong 05 ប្រភេទ sedan ៥កៅអី ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលជារថយន្ត sedan ទីមួយ និងម៉ូដែលទី ២ នៅក្នុងត្រកូល Tiangong របស់ Hongqi ហើយការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងធ្វើឡើង​នៅក្នុងថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មីខាងមុខនេះនៅក្នុងប្រទេសចិន ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនូវឡើយទេ។

រថយន្ត Hongqi Tiangong 05 មានប្រវែងសរុប ៤ ៨២០ ម.ម កម្ពស់ ១ ៤៨០ ម.ម ទទឹង ១ ៩១៥ ម.ម និងប្រវែងគម្លាតកង់ ២ ៩០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ អាចផលិតកម្លាំងបាន ២៨២ សេះ ផ្គួបជាមួយជម្រើសអាគុយចំនួន ២ អាចបើកបរបានចម្ងាយ ៥៥០ និង ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីបែបស្ព័រជាមួយប៉ាណាបិតជិត ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយ LED រាងអក្សរ X ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាជាមួយពណ៌ទឹកក្រូចដិតជាមួយនឹងសម្ភារៈកម្រិតខ្ពស់ រួមបញ្ចូលអេក្រង់លើកញ្ជក់ AR-HUD ទំហំ ៦៥ អ៊ីញ អេក្រង់កំសាន្ត touchscreen ទំហំធំ កន្លែងសាកឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម