Hongqi H9 របស់ចិន បង្ហាញខ្លួនក្នុងប្រទេសវៀតណាម ជាមួយតម្លៃខ្ទង់ ១២ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Hongqi ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសវៀតណាមបានធ្វើការប្រកាសចេញនៅរថយន្តម៉ូដែលដំបូងគេរបស់ខ្លួនគឺ Hongqi​ H9 ជាប្រភេទរថយន្ត sedan ដ៏ទំនើប។ ខណៈដែលតួខ្លួនរថយន្តមានប្រវែងសរុប ៥,១៣៧ ម.ម, ទទឹង ១,៩០​៤​ ម.ម, កំពស់ ១,៤៩៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០៦០​ ម.ម ។ ខណៈរថយន្តនេះត្រូវបានបំពាក់ដោយមុខងារទំនើបៗជាច្រើនដូចជា ចង្កៀងមុខ Full-LED matrix និងថាសកង់៣ជម្រើស ១៨-២០ អ៊ីញ​ជាដើម។

ចំពោះផ្នែកខាងក្រៅរបស់ Hongqi H9 ត្រូវបានមតិជាច្រើនថា មានការលាយជាមួយ Rolls-Royce, Maybach និង Cadillac។ លក្ខណៈលេចធ្លោរបស់ H9 នៅផ្នែកខាងមុខគឺមានពីការរចនាបែបបញ្ឈរ និងការឌីហ្សាញនៃចង្កូត, ដៃទ្វារ ចំណែកផ្នែកខាងក្រោយគឺជាចង្កៀង symmetrical ដែលតភ្ជាប់គ្នាទៅវិញទៅមក។ រថយន្តមានជម្រើសខាងក្រៅចំនួន ២ គឺ monochrome ឬ 2 tone color ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់កាប៊ីនរថយន្ត H9 ប្រើប្រាស់ស្បែក Alcantara រួមបញ្ចូលគ្នាជាមួយនឹងស្បែកធម្មតា រថយន្តមានបច្ចេកវិទ្យា Anti-vibration  និង noise-canceling ជាច្រើន កៅអីខាងក្រោយអាចបត់ទៅក្រោយបាន ១២៥ ដឺក្រេ។ រថយន្តនេះមានផ្នែកខាងក្នុង ២ប្រភេទគឺ ៤ កៅអី ឬ ៥ កៅអីជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវីញ រថយន្ត H9​ មានម៉ាស៊ីន២ជម្រើស ទី១ ម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 ផលិតកម្លាំងបាន ២៨៣ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ខណៈដែរ ម៉ាស៊ីនចំណុះ ២,០​ លីត្រ i4 Mild-Hybrid ផលិតកម្លាំងបាន ២៥២ សេះ​ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ និងការបង្កឿនល្បឿន ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧,១ វិនាទី និង ៧,៨ វិនាទី ភ្ជាប់មកជាមួយប្រអប់លេខដៃ dual-clutch ៧វគ្គ និងដំណើរការដោយប៉ុងមួយ។

ចំពោះតម្លៃរបស់រថយន្ត Hongqi H9 បានធ្វើការដាក់លក់ជាជម្រើសចំនួន ៥ប្រភេទ ក្នុងនោះរួមមាន Elagance, Luxury, Premium, V6 Premium និង V6 Flagship ដែលមានតម្លៃចាប់ពី ៦៦ ៤០២ ដុល្លារ, ៧៣ ៣៥៧ ដុល្លារ, ៨៣០៣២ ដុល្លារ, ១០៨ ៥៤០ ដុល្លារ និង ១១៨ ២១៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម