Hongqi HS3 ប្រើម៉ាសុីនកូនកាត់ជិះបានខ្ទង់ ១ពាន់គីឡូម៉ែត្រជាង ត្រៀមចេញលក់នៅខែក្រោយនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Hongqi HS3 ប្រភេទ Plug-in hybrid ក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ហើយគ្រោងចេញលក់ជាផ្លូវការនៅខែក្រោយនេះ។

Hongqi HS3 មានប្រវែងតួខ្លួនសរុប ៤ ៦៥៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៦៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៦ សេះ អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និិងបើកបរបានចម្ងាយសរុបខ្ទង់ ១ ១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ Hongqi HS3 មានដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ា​ណាមុខមួយផ្ទាំងធំអនដោយដ៏ស្លីមរាងអក្សរ C ក៏ដូចជាចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ​ ៤០ វ៉ាត់ និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម