ឡានប្រភេទ PHEV របស់ Hongqi មួយនេះ ជិះបានជិត ១០០គីឡូម៉ែត្រដោយមិនបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi គ្រោងនឹងធ្វើការដាក់បញ្ចេញលក់ជាផ្លូវការនៅរថយន្ត Hongqi HS7 ប្រភេទ Plug-in hybrid នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Hongqi HS7 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១៦៣ សេះ ផ្គួបជាមួយអាគុយទំហំ ២០,១៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩២ គីឡូម៉ែត្រ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ា​ណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ជាពិសេសកៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅ រួមទាំងមុខងារម៉ាស្សាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម