Hongqi LS Dragon ជំនាន់​ថ្មី បំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៥ បង្ហាញខ្លួននៅពិព័រណ៍រថយន្តក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដ៏ទំនើប Hongqi L5 Dragon ជំនាន់​ថ្មី​ នៅឯ​ក្នុង​កម្មវិធី Shanghai Auto Show ឆ្នាំ ២០២៣ ដោយ​ផ្តោត​លើ​ភាព​បុរាណបញ្ចូលជាមួយបែបអនាគត ជាមួយនឹងបច្ចេកវិទ្យាទំនើបបន្ថែមទៀត ។

Hongqi L5 Dragon ជំនាន់ថ្មីមានការរចនាបែបអនាគត ដោយផ្នែកខាងមុខមានភាពហាប់ណែនគួរឲ្យកត់សម្គាល់ ជាមួយប៉ាណាមុខត្រូវបានរចនាថ្មីទាំងស្រុង ចង្កៀងមុខរាងមូលរក្សាការរចនាបែបបុរាណ រូបរាងនៃអំពូលស៊ីញូត្រូវបានរចនារឡើងវិញ និងរួមបញ្ចូលជាមួយភ្លើងអ័ព្ទ។ កាង​ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ដែរ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយត្រូវបានរំកិលឡើងលើ បន្ថែមនៅភាពប្រណិតជាងមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅខាងក្នុងកាប៊ីនមានការតុបតែងយ៉ាងប្រណីតជាមួយកៅអីចំនួន ៥ ប្រើប្រាស់អេក្រង់ទំហំធំលាតពេញតាឡូ និងការតុបតែងជាមួួឈើ។ ការរចនាកៅអីខាងមុខដ៏ប្រណិត កែលំអកៅអីខាងក្រោយជាមួយនឹងជើងទ្រធំនៅចំកណ្តាល ជាមួយប៊ូតុងបញ្ជាមុខងារផ្សងៗ, អេក្រង់បង្ហាញលើកញ្ចក់ HUD Windshield Display System និងកន្លែងសាកថ្មឥតខ្សែជាដើម ។ បន្ថែមពីនេះ រថយន្តក៏បានបំពាក់ជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត ៥ ទៀតផង ។

Hongqi L5 Dragon ជំនាន់​ថ្មី​ ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ V8 turbocharged អាចផលិតកម្លាំងបាន ៣៦០ សេស និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ Four-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម