[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការប្រកាសចេញនូវរថយន្ត Hongqi Tiangong 08 ប្រភេទ SUV ៥កៅអី ប្រើប្រាស់អគ្គិសនីសុទ្ធ នៅក្នុងទីផ្សារតំបន់អឺរ៉ុប ជាមួយតម្លៃចាប់ពី ៥៩ ០០០ ដុល្លារ។
រថយន្ត Hongqi Tiangong 08 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tiangong pure electric platform និង Jiuzhang intelligent platform ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៩ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៣៩ និង ២៧១ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាបិតជិត ចង្កៀងមុខ LED រាងស្លីម និង-ចង្កៀងក្រោយ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ប្រព័ន្ធសម្លេង Dolby Atmos រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕