[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Hongqi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍ចំនួន ៣ គឺ Hongqi Sedan EV, Hongqi SUV EV និង Hongqi E-LS ដែលផ្អែកលើស្ថាបត្យកម្ម Super Electric Intelligent Vehicle Platform Architecture រួមជាមួយនឹងការចាប់ផ្តើមនៃ Hongqi Yuan Universe នៅក្នុង metaverse ។
ចាប់ផ្តើមគឺ Hongqi Sedan EV រថយន្តនេះគឺជារថយន្តប្រភេទ B-segment EV ដែលត្រូវបានគេរំពឹងថាអាចបើកបរបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ។ លើសពីនេះ Hongqi បន្ថែមថា រថយន្តនេះអាចស្ទុះដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ។
ការរចនាផ្នែកខាងក្រៅរបស់រថយន្ត Sedan គឺមានលក្ខណៈអនាគត ក្នុងចំណោមព័ត៌មានលម្អិតសំខាន់ៗនៃរចនាប័ទ្មគឺ កញ្ចក់ឆ្នូតដ៏ស្រស់ស្អាត ។ រថយន្តនេះមានគំនូរ “ទង់ក្រហម”ជាអត្តសញ្ញាណរបស់ Hongqi នៅលើគម្របម៉ាស៊ីន ហើយក៏មានថាសកង់ប្រភេទដែលរំពឹងថានឹងមាននៅលើតែគំរូរថយន្តនេះប៉ុណ្ណោះ ។
រថយន្តទីពីរគឺ Hongqi SUV EV វាមានការរចនាដែលស្រដៀងទៅនឹងរថយន្ត Kia Telluride និង Bentley EXP 9F SUV ។ រថយន្ត SUV នេះត្រូវបានគេនិយាយថាមានបំពាក់ប្រព័ន្ធ sport intelligent active air suspension និងប្រព័ន្ធបើកបរកង់បួនដ៏ឆ្លាតវៃ និងការបញ្ជាកង់ក្រោយដើម្បីជួយដល់ការបើកបរលើផ្លូវលំបាក ឬ Off-road ផងដែរ។
ចុងក្រោយគឺរថយន្ត Hongqi E-LS ជារថយន្តដែលអាចបើកដំបូលបាន តុបតែងជាមួយពណ៌ដ៏ស្រស់ឆើតឆាយ បៃតងខ្ចី ពណ៌ខ្មៅ ក្រហម និងទឹកក្រូចផ្សេងៗ។
ដោយសារគោលគំនិតទាំងបីត្រូវបានបង្កើតឡើងជាផ្នែកមួយនៃ Hongqi Yuan Universe ដែលសុទ្ធសឹងតែជារថយន្តគំរូដែលត្រូវបានរំពឹងថានឹងផលិតនាពេលអនាគត និងចាប់ផ្តើមពីឆ្នាំ ២០២៤ តទៅ៕