កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei HIMA (Harmony Intelligent Mobility Alliance) បានធ្វើការប្រកាសជាផ្លូវការថា ពួកគេបានលក់រថយន្តបានជាង ៥០០ ០០០ គ្រឿង ក្នុងរយៈពេល ៣២ខែ ចុងក្រោយនេះ។ ចំពោះការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក Richard Yu នៅថ្ងៃទី២៦ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន។
ចំពោះការលក់នេះមានចំនួន ២០០ ០០០គ្រឿង នៅក្នុងខែកុម្ភៈ និងកើនឡើងដល់ ៤០០ ០០០ គ្រឿង ក្នុុងខែកក្កដា។
គួរឲដឹងថា ក្រុមហ៊ុន Huawei HIMA មានក្រុមហ៊ុនចំនួន៤ រួមមានក្រុមហ៊ុន Aito (Seres) ជាក្រុមហ៊ុនដើម និងក្រុមហ៊ុន Luxeed (Chery),ក្រុមហ៊ុន Stelato (BAIC) និងក្រុមហ៊ុន Maextro (JAC) ដែលបានដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តដំបូងរបស់ខ្លួនគឺ S800 នៅក្នុងថ្ងៃនេះ។
ក្នុងចំណោមរថយន្តរបស់ក្រុមហ៊ុនទាំង៤ នេះ រថយន្ត Aito M7 និង M9 គឺជារថយន្តដែលបានទទួលការពេញនិយមខ្លាំងជាងគេ ពោលគឺលក់បានចំនួន ៤២ ០០០ គ្រឿង ក្នុងរយៈពេលពីរខែ។
ជាមួយគ្នានេះផងដែរ រថយន្តទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ HIMA នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិកាេ Harmony OS ដែលផ្តល់បទពិសោធន៍បើកបរឆ្លាតវៃ និងមានមុខងារ ADAS ឆ្លាតវៃ និង AI ៕