[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei ក្នុងការផលិតនៅរថយន្តអគ្គិសនីសុទ្ធ Luxeed S7 និងបានអះអាងគឺជាដៃគូប្រកួតប្រជែងរបស់ Tesla Model S គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សម្រាប់ Luxeed S7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Chery E0X platform ហើយវាត្រូវបានរំពឹងថានឹងមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ។ ក្នុងនោះ ប្រធានផ្នែករថយន្តរបស់ក្រុមហ៊ុន Huawei លោក Richard Yu Chengdong មិនទាន់បានបញ្ជាក់ថា S7 នឹងត្រូវចំណាយអស់ប៉ុន្មាននោះទេ ហើយក៏មិនច្បាស់ថាវាមានលក្ខណៈពិសេសយ៉ាងណាដែរ ប៉ុន្តែលោកបានបន្តថា៖ រថយន្តនេះនឹងបង្ហាញខ្លួនជាលើកដំបូងនៅចុងខែវិច្ឆិកា នឹងមានភាពប្រសើរជាងម៉ូដែល S របស់ក្រុមហ៊ុន Tesla ក្នុងទិដ្ឋភាពផ្សេងៗ ។
យោងតាមអ្នកវិភាគ Gao Shen ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា “Chery គឺជាមហាអំណាចរថយន្តមួយ ហើយជាដៃគូខ្លាំងបំផុតរបស់ Huawei ក្នុងការអភិវឌ្ឍន៍រថយន្តឆ្លាតវៃរហូតមកដល់ពេលនេះ”។ “ក្តីសង្ឃឹមខ្ពស់ត្រូវបានខ្ទាស់លើ Luxeed ដោយសារតែរវាងភាពខ្លាំងខាងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei និងការផលិតរបស់ Chery” ។
Luxeed S7 គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងកម្មវិធី HarmonyOS 4 ថ្មីរបស់ក្រុមហ៊ុន Huawei ហើយនឹងមានលក្ខណៈស្តង់ដារជាមួយនឹងមុខងារភ្ជាប់ជាច្រើនផងដែរ នឹងប្រើស្ថាបត្យកម្ម E0X architecture របស់ Chery ត្រូវបានគេរំពឹងថានឹងមានកញ្ចប់អាគុយដែលមានប្រភពមកពី CATL ដែលអាចបើកបរបានដល់ ៧០០ គីឡូម៉ែត្រ។ លើសពីនេះ រួមបញ្ចូលប្រព័ន្ធបើកបរឆ្លាតវៃ Huawei ADS 2.0 ចុងក្រោយបង្អស់ ជាមួយនឹងប្រព័ន្ធរ៉ាដា LiDAR , ultrasonic ចំនួន ១២ , កាមេរ៉ាកម្រិតខ្ពស់ចំនួន ១១ ទីតាំង និងបច្ចេកវិទ្យាមួយចំនួនទៀតផងដែរ ៕