Huawei និង Chery ចាប់ដៃគ្នាផលិតរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយ Tesla Model 3 បំពាក់បច្ចេកវិទ្យាទំនើបផុតលេខ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei និង Chery ចាប់ដៃគ្នាដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់អនាគត ដោយមួយមានមានប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 ហើយ Chery ភ្ជាប់មកជាមួយមុខងារសុវត្ថិភាពឆ្លាតវៃ ADS 2.0 ដែលត្រូវបានរំពឹងថានឹងកក្រើកទីផ្សាររថយន្តអគ្គិសនី មានឈ្មោះថា Luxeed។ យោងតាមរយៈរូបភាពមួយសន្លឹកដែលត្រូវបានចែកចាយលើបណ្តាញសង្គម Weibo ដោយលោក Yu Chengdong មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ដែលលោកបានសរសេរថា “pure electric coupe” ដែលសម្តៅលើរថយន្តប្រភេទអគ្គិសនីសុទ្ធ។

តាមរយៈរូបភាពនេះ បើមើលលើការរចនាពិតជាប្រណិតខ្លាំង ដែលបានលេងការរចនារាងស្លីមទៅអំពូល LED លាតសន្ធឹងពេញផ្ទៃខាងមុខ និងប៉ាណាស្លីមផងដែរ។ ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់ថារថយន្ត Luxeed និងក្លាយជារថយន្តអគ្គិសនីដំបូងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 ដែល Huawei បានទម្លាយយ៉ាងលម្អិតកាលពីថ្ងៃសុក្រកន្លងទៅនៅឯ Huawei Developers Conference 2023។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានការលើកឡើងថារថយន្ត Luxeed នឹងប្រើប្រាស់លើគ្រោងឆ្អឹងស្ថាបត្យកម្មមានឈ្មោះថា E0X architecture ដែលមានបំពាក់នៅលើរថយន្ត Chery’s Exeed Sterra ES និង ET premium EVs ហើយប្រសិនបើវាជាការពិតរថយន្តនេះនឹងអាចបើកបរបានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២។ ទាក់ទងនឹងមុខងារសុវត្ថិភាព រថយន្តនេះបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃជំនួយក្នុងការបើកបរ Huawei ADS 2.0 intelligent driving system ដែលដំណើរការចេញពី LiDAR នៅលើដំបូល, ប្រព័ន្ធកាំម៉េរា ១១គ្រាប់, ultrasonic radar ចំនួន ១២គ្រាប់ និង 3 millimeter-wave radars សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។

ក្នុងនោះ លោក Yu Chengdong បានបន្ថែមទៀតថា រថយន្តអគ្គិសនី Luxeed នឹងបង្ហាញវត្តមាននៅត្រីមាសទី៣ ក្នុងឆ្នាំ២០២៣នេះ។ ដែលអាចមានឪកាសបង្ហាញខ្លួននៅក្នុងពិពណ៏យានយន្ត Chendu Auto Show នាថ្ងៃទី ២៥ ខែសីហានេះ ជាមួយតម្លៃរំពឹងថានឹងចាប់ពី ២៧ ៨០៣ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម