[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei ក្នុងការផលិតនៅរថយន្តអគ្គិសនីលាយសាំង Luxeed R7 ប្រភេទ EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅប្រទេសចិន ក្នុងឆ្នាំ ២០២៥ ។
Luxeed R7 ត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E0X modular architecture ដោយក្រុមហ៊ុន Chery ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៥៤ សេះ ខណៈព័ត៌មានអំពីម៉ូទ័រអគ្គិសនី និងទំហំអាគុយក្រុមហ៊ុនមិនទាន់បង្ហាញទេ ប៉ុន្តែគេរំពឹងថា រថយន្តនេះមានកម្រិតស៊ីប្រេង ០,៤៦លីត្រ/១០០គីឡូម៉ែត្រ ។
រថយន្តនេះមានប្រវែងសរុប ៤ ៩៥៦ ម.ម ទទឹង ១ ៩៨១ ម.ម កំពស់ ១ ៦៣៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅស្រដៀងទៅនឹងម៉ូដែលអគ្គិសនីសុទ្ធ Luxeed S7 ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ៕