Huawei បង្ហាញថ្ម EV ថ្មី អាចជិះបាន ៣ពាន់គីឡូម៉ែត្រ និងសាកតែ ៥នាទីប៉ុណ្ណោះ!

ក្នុងអំឡុងពេលដែលការប្រើប្រាស់យានយន្តអគ្គិសនីនៅទូទាំងពិភពលោកកំពុងតែកើនឡើងជាខ្លាំង ខណៈការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មអគ្គិសនីថ្មីៗបានក្លាយជាចំណុចដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ដោយក្នុងនោះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនចិន បានកំពុងនឹងធ្វើការច្នៃប្រឌិត និងអភិវឌ្ឍនូវថ្មអគ្គិសនីថ្មីមួយសម្រាប់រថយន្តរបស់ខ្លួន។

ក្នុងនោះ ពួកគេបានបង្ហាញចេញនូវប៉ាតង់ថ្មីមួយពីថ្មអគ្គិសនីប្រភេទថ្មីរបស់ខ្លួនដែលមានឈ្មោះថា sulfide-based solid-state battery ។ ចំពោះលក្ខណៈពិេសសរបស់ថ្មនេះគឺ អាចបើកបរបានចម្ងាយរហូតដល់ ៣ ០០០ គីឡូម៉ែត្រ និងអាចសាកថ្មពេញក្នុងពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ និងមានដង់ស៊ីតេថាមពលចាប់ពី ៤០០ ទៅ ៥០០ Wh/kg ឯណ្ណោះ ពោលគឺវាមានសមត្ថភាពខ្ពស់ជាងថ្មលីចូមអ៊ីយ៉ុង (lithium-ion battery) ដ៏ទៅ ២ ឬ ៣ដង។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ផ្ទាល់ក៏បានរចនានូវស្ថាបត្យកម្មថ្មី ដើម្បីជួយបង្កើនសុវត្ថិភាព និងអាយុកាលនៃថ្មផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុន Huawei មិនមែនជាក្រុមហ៊ុនផលិតថ្មដោយផ្ទាល់ក៏ដោយ ក៏ពួកគេបានបង្ហាញពីការចូលរួមក្នុងការអភិវឌ្ឍវិស័តរថយន្តអគ្គិសនី និងថ្មអគ្គិសនីឲមានការរីកចម្រើនកាន់តែខ្លាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម