Huawei AITO M5 ប្រភេទ Plug-in hybrid តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Huawei បានធ្វើការប្រកាសដាក់លក់នូវរថយន្ត AITO M5  ប្រភេទ Plug-in hybrid សម្រាប់ទីផ្សារក្នុងប្រទេសចិន។

សម្រាប់រថយន្ត Huawei AITO M5 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយដែលមានកញ្ចប់អាគុយ ៤០ គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២២១សេះ។ ខណៈដែលការប្រើប្រាស់សាំង ០.៨០ លីត្រ អាចជិះបានចម្ងាយ ១០០ គទ្បូម៉ែត្រ ឬ ១ លីត្រ អាចជិះបានចម្ងាយ ១២៥ គទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីហ្សាញនៃរថយន្ត Huawei AITO M5 រចនាទ្បើងយ៉ាងប្រណិតជាមួយនឹងប៉ាណាមុខភ្ជាប់ជាមួយនឹងឡូហ្គូ AITO, ចង្កៀងមុខក្រោយ LED  និងថាសកង់ស្ព័រទំហំ ១៩-២០ អ៊ីញ។ ខណៈដែលផ្នែកខាងក្នុងរចនាទ្បើងសាមញ្ញាជាមួយនឹងកុងសូលកណ្តាលរាងអក្សរ T, អេក្រង់ឌីជីថល LCD នៅចំកណ្តាល និងប្រព័ន្ធសាកថ្មតាមខ្សែ ៦៦W និងសាក​ឥត​ខ្សែ ៤០W ជាដើម។

រថយន្ត Huawei AITO M5 ក៏បានបំពាក់ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃចុងក្រោយ Harmony OS រួមបន្ថែមជាមួយ multiple sensors, cameras, millimeter-wave radar និងប្រព័ន្ធបើកបរបើកឆ្លាតវ៉ៃ L2+ ជាដើម។

យ៉ាងណាមិញចំពោះរថយន្ត Huawei AITO M5  ប្រភេទ Plug-in Hybrid ជាមួយតម្លៃចាប់ពី ៣៩ ៦០០ ដល់ ៥០ ៦៨៩ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម