Huawei គ្រោងនឹងលក់ភាគហ៊ុន ៤០% ស្មើនឹងតម្លៃប្រមាណ ៣៥ ពាន់លានដុល្លារទៅឲ្យ Changan

  1. [បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technologies ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាដើម្បីលក់ភាគហ៊ុនប្រមាណ ៤០% របស់ខ្លួននៅក្នុងក្រុមហ៊ុនកម្មវិធី និងគ្រឿងបន្លាស់រថយន្តឆ្លាតវៃដែលទើបបង្កើតថ្មី ដែលមានតម្លៃ ២៥០ ពាន់លានយន់ ស្មើនឹង ៣៥,០៩ ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន Changan Automobile ។

យោកតាមគេហទំព័រ ក្រុមហ៊ុន Huawei បានបង្កើតដំណោះស្រាយរថយន្តឆ្លាតវៃ (IAS)ក្នុងគោលបំណងក្លាយជា “សមមូលនៃក្រុមហ៊ុនផ្គត់ផ្គង់រថយន្តអាល្លឺម៉ង់ Bosch នៃសម័យរថយន្តអគ្គិសនីឆ្លាតវៃ (EV)” ។ ក្រុមហ៊ុនរថយន្តចិនផ្សេងទៀតរួមមាន FAW Group និង Dongfeng Motor Group ក៏ត្រូវបានគេនិយាយថាកំពុងពិភាក្សាគ្នាដើម្បីទទួលបានភាគហ៊ុន ៥% នៅក្នុងក្រុមហ៊ុននេះផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះប្រាប់ Reuters ថាហេតុផលមួយក្នុងចំណោមហេតុផលដែលក្រុមហ៊ុន Huawei កំពុងពិចារណាលក់អាជីវកម្មនេះគឺដើម្បីទាញយកមកវិញនៅប្រាក់មួយចំនួនដែលខ្លួនបានចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដោយក្នុងនោះក្រុមហ៊ុនបានវិនិយោគប្រហែល ៣ ពាន់លានដុល្លារនៅក្នុងអង្គភាពចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ហើយក្រុម R&D ដែលមានបុគ្គលិកជាង ៧ ០០០ នាក់។ ក្នុងនោះ អង្គភាពនេះរកបានប្រាក់ចំណូលត្រឹមតែ ១៤១ លានដុល្លារក្នុងឆមាសទី ១ នៃឆ្នាំ ២០២៣ ដែលស្ទើរតែធ្លាក់ចុះលើប្រាក់ចំណូលសរុប ៤៣,៨ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Huawei បានបង្កើត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម