
បន្ទាប់ពីបានប្រកាសបង្ហាញចេញអស់រយៈពេលជាង ១ខែ ពេលនេះ ក្រុមហ៊ុន Huawei ផ្ទាល់ បានប្រកាសបើកទទួលកក់នូវរថយន្តដំបូងគេនៅក្នុងត្រកូល ម៉ាក ឬប្រនថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ រថយន្ត Shangjie H5 នេះ គឺមានតម្លៃលក់ចាប់ពី ២៣ ៦០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។
Huawei Shangjie H5 មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៥៧ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៤០ ម.ម ។ ក្នុងនោះ រថយន្តនេះ គឺទទួលបាននូវជម្រើសថាមពលដល់ទៅ ២ ឯណ្ណោះ ពោលគឺសម្រាប់ប្រភេទអគ្គិសនីសុទ្ធគឺដំណើរការដោយអាគុយទំហំ ៨០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥៥គីឡូម៉ែត្រ ចំណែកប្រភេទអគ្គិសនីលាយសាំងវិញ គឺអាចបើកបរបានចម្ងាយ ២៣៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ៣៦០គីឡូម៉ែត្រ។
ចំពោះការរចនារបស់រថយន្តនេះវិញ គឺមានការរចនាបែបអនាគត លាយលំជាមួយភាពស្ព័រ និងឆើតឆាយ ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាប្រព័ន្ធបច្ចេកវិទ្យា LiDAR នៅលើដំបូល, ប្រព័ន្ធជំនួយការបើកបរ Huawei Qiankun ADS 4.0 និងប្រព័ន្ធកាប៊ីនឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រព័ន្ធ AI សម្រាប់បញ្ជាសម្លេង និងអេក្រង់ជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕