Hummer អាចវិលមកវិញ ជាម៉ាករថយន្តអគ្គិសនី នៅឆ្នាំ២០២១

ក្រុមហ៊ុន General Motors បានឈប់ផលិតរថយន្ត Hummer ជិតមួយទសវត្សមកហើយ ប៉ុន្តែរបាយការណ៍ថ្មីមួយបង្ហើបថា ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ អាចនឹងប្រើឈ្មោះ Hummer លើត្រកូលរថយន្តភីកអាប់ និង SUV អគ្គីសនីថ្មីរបស់ខ្លួន។

របាយការណ៍ខាងលើក៏បានបង្ហាញទៀតថា រថយន្ត Hummer ថ្មីអាចនឹងត្រូវចាប់ផ្តើមផលិតនៅចុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោង “BT1 electric truck/SUV program” របស់ក្រុមហ៊ុន General Motors។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គម្រោងមួយនេះមិនមែនផ្តោតតែលើរថយន្ត Hummer ឡើយ ខណៈ General Motors ក៏មានគម្រោងបញ្ចេញរថយន្ត Cadillac SUV ប្រើអគ្គិសនី និង រថយន្តភីកអាប់ GMC ប្រើអគ្គិសនី ក្នុងឆ្នាំ២០២៣ ដែរ។

ទោះជាយ៉ាងណា រថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់របស់ Hummer អាចនឹងមកដល់នៅក្នុងឆ្នាំ២០២១ ហើយប្រភពខាងលើអះអាងថា ឈ្មោះរបស់វាកំពុងស្ថិតក្រោមពិចារណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម