Hyundai បញ្ចេញរូបរាង Hyundai Elantra ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី សម្រាប់ទីផ្សារប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានដាក់បង្ហាញចេញនៅរូបភាពរថយន្ត Hyundai Elantra ស៊េរីឆ្នាំ ២០២៤ ប្រភេទ Avante sedan មុខមាត់ថ្មីដែលរូបមានរាងស្ព័រជាងម៉ូដែលមុនសម្រាប់នៅក្នុងទីផ្សារប្រទេសកូរ៉េ ។

ការផ្លាស់ប្តូរគឺផ្តោតលើផ្នែកខាងមុខដែលបានរចនាឡើងវិញនេះ រួមមានចង្កៀងមុខដែលអូសកាត់ដល់ផ្នែកសងខាង ប៉ាណាមុខត្រូវបានបំបែកចេញពីផ្នែកខាងក្រោម និងកាងមានលក្ខណៈស្ព័រដែលតុបតែងពណ៌ខ្មៅ រួមទាំងលក្ខណៈពិសេសនៅលើទ្វារ និងថាសកង់ស្ព័រថ្មីផងដែរ ។ នៅផ្នែកខាងក្រោយ មានចង្កៀង LED អូសកាត់ដល់ផ្នែកសងខាង កាងខាងក្រោយមានការរចនាថ្មី និងការតុបតែងបែបអាលុយមីញ៉ូមជនៅលើបំពង់ស៊ីមាំងមើលទៅកាន់តែស្ព័រខ្លាំង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមានអ្វីផ្លាស់ប្តូរច្រើនទេនៅខាងក្នុងដែល Hyundai នៅតែប្រើប្រាស់ជាមួយនឹងអេក្រង់ភ្លោះទំហំ ១០,២៥ អ៊ីញ  ការអាប់ដេតថ្មីគឺតុបតែងស្បែកពណ៌ Sage Green ថ្មី នៅលើកៅអី កុងសូលកណ្តាល និងបន្ទះទ្វារប៉ុណ្ណោះ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនរបស់រថយន្ត Hyundai Elantra ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មីនេះ ក្រុមហ៊ុននឹងធ្វើការប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម