Hypercar លឿនបំផុតរបស់ Bugatti ផលិតត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ ឯតម្លៃជិត ៥លានដុល្លារ

កាលពីខែតុលាឆ្នាំមុនកន្លងទៅ រថយន្តគំរូ Bugatti Bolide ត្រូវបានប្រកាសចេញជាផ្លូវការ ដែលជារថយន្ត Hypercar ដែលមានទម្ងន់ស្រាលបំផុត និងលឿនបំផុតរបស់ក្រុមហ៊ុន ដោយផ្តោតសំខាន់លើទីលានប្រណាំង។

នាពេលនេះ ក្នុងកម្មវិធី The Quail Motorsport Gathering ឆ្នាំ២០២១ ក្រុមហ៊ុន Bugatti បានធ្វើការប្រកាសអំពីចំនួននៃការផលិតនៃរថយន្តនេះ ជាមួយចំនួនកំណត់ត្រឹម ៤០គ្រឿងប៉ុណ្ណោះ ដោយក្នុងមួយគ្រឿងមានតម្លៃ ៤,៨លានដុល្លារ។ ប៉ុន្តែការផលិតរថយន្តចំនួន ៤០គ្រឿងនេះ Bugatti នឹងចំណាយពេល ៣ឆ្នាំ ដោយម្ចាស់រថយន្តនឹងទទួលបានរថយន្តនៅឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Bugatti Bolide បានបំពាក់ម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ១ ៦០០សេះ តិចជាងរថយន្តគំរូដែលមានកម្លាំង ១ ៨៥០សេះ ហើយមានទម្ងន់ត្រឹមតែ ១ ៤៥០គីឡូក្រាមប៉ុណ្ណោះ។ ព្រមទាំងអាចរត់ដល់ល្បឿនអតិបរមាលើស ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,១៧វិនាទីប៉ុណ្ណោះ។

ដើម្បីអាចផលិតរថយន្ត Bolide ឲ្យស្រាលបែបនេះបាន Bugatti បានប្រើប្រាស់គ្រោងឆ្អឹង Carbon Fiber, ខ្ចៅ Titanium, គ្រឿង Titanium Alloy កម្រាស់ស្តើង បានពី 3D-Print, ហ្វ្រាំង Ceramic និង Carbon Fiber លើផ្នែកជាច្រើនផ្សេងទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម