ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Elantra N Line ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានអាប់ដេតលើការឌីហ្សាញ និងធ្វើឲ្យដំណើរការរបស់វា កាន់តែប្រសើរថែមទៀតផង។
រថយន្ត Elantra N Line បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ GDI turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ ឬលេខអូតូ dual-clutch និងប្រើប៉ុងមួយវិលកង់មុខ។
បើនិយាយពីផ្នែកសុវត្ថិភាពវិញ Elantra N Line មានបំពាក់មុខងារជាច្រើន ដូចជា Forward Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, High Beam Assist, Driver Attention Warning និង Blind Spot Collision-Avoidance Assist with Rear Cross-Traffic Collision-Avoidance Assist ផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Hyundai មិនទាន់បានប្រកាសថ្លៃចេញលក់ជាផ្លូវការ ក៏ដូចជាតម្លៃលក់របស់វានៅឡើយទេ៕