Hyundai ថា សង្វាក់ផលិតកម្មឡានអ៊ីដ្រូសែនថ្មីរបស់ពួកគេនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសថា ពួគគេនឹងដាក់បង្ហាញចេញនូវគំរូរថយន្ត Hyundai Initium របស់ខ្លួន ដែលជាគំរូរថយន្ត SUV ប្រើប្រាស់ថាមពលអ៊ីដ្រូសែន (FCEV) ថ្មីរបស់ខ្លួនបន្ទាប់ពី Nexo ។

សម្រាប់គំរូរថយន្ត Hyundai Initium ត្រូវបានប្រើប្រាស់នូវភាសារចនាប័ទ្មថ្មីរបស់ Hyundai “Art of Steel” ដែលរចនាជាមួយរូបរាងបែបជ្រុងៗ មានលក្ខណៈទាន់សម័យ និងមានការរចនាបែបអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Hyundai Initium ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចចំនួន១ អាចផលិតកម្លាំងបាន ២០១ សេះ រួម ជាមួយនឹងធុងអ៊ីដ្រូសែនដ៏ធំចំនួន១ ដែលអនុញ្ញាតឱ្យការបើកបរអាចរត់បានចម្ងាយជាង ៦៥០ គីឡូម៉ែត្រ។

គួរបញ្ជាក់ផងថា គំរូរថយន្តនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្ត Los Angeles សហរដ្ឋអាមេរិក និង Auto Guangzhou ក្នុងប្រទេសចិន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះ ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងប្រកាសបើកខ្សែសង្វាក់ផលិតកម្មរថយន្តនេះជាផ្លូវការនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម