Hyundai បង្ហាញរូបភាព Teaser នៃម៉ូដែលថ្មី Hyundai Stargaze គ្រោងវ៉ៃឡុកទីផ្សាររថយន្តប្រភេទ MPV

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញនៅរូបភាព Teaser នៃរថយន្ត Hyundai Stargazer ដែលជាម៉ូដែលថ្មី នឹងក្លាយជាគូប្រជែងថ្មីជាមួយ Mitsubishi Xpander, Toyota Avanza និង Suzuki Ertiga ដែលត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ និងឥណ្ឌា។

តាមរូបភាព teaser នៃរថយន្ត Stargazer បង្ហាញពីភាពស្រដៀងគ្នាបំផុតជាមួយ Staria ជាមួយនឹងរចនាប័ទ្មអនាគតដែលត្រូវបានបំផុសគំនិតដោយយានអវកាស។ ជាមួយបន្ទាត់ភ្លើង LED ប្រវែងវែង និងចង្កៀងមុខ split headlights ជាមួយនឹងប៉ាណាមុខធំ។ ចង្កៀងក្រោយប្រភេទ LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដែលមានពាក្យ “Stargazer” មានទីតាំងនៅខាងក្រោមឡូហ្គោ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ចំណុចទាញទ្វារខាងក្រោយមានទីតាំងនៅជិតគែមខាងក្រោយ ដែលមានន័យថា Stargazer មានរចនាប័ទ្មបើកធម្មតាជំនួសឲ្យទ្វារូតដូច Toyota Sienta ។ បន្ថេមពីនេះ រថយន្តអាចប្រវែងប្រហែល ៤ ៥០០ មីលីម៉ែត្រជាមួយនឹងកាប៊ីនដែលមានកៅអីបីជួរ ការរៀបចំ ៦ ឬ ៧ កៅអី។

មិនតែប៉ុណ្ណោះ រថយន្ត Hyundai Stargazer អាចនឹងប្រើប្រាស់គ្រោងឆ្អឹង និងម៉ាស៊ីនជាមួយរថយន្ត Kia Carens។ នោះមានន័យថា រថយន្តនេះត្រូវបានគេរំពឹងថានឹងប្រើម៉ាស៊ីនសាំង ឬម៉ាស៊ូតចំណុះ ១,៥ លីត្រ អាចមានកម្លាំង ១១៣ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ បំពាក់ដោយប៉ុង១ វិលកង់ខាងមុខ និងជម្រើសនៃប្រអប់លេខដោយដៃ ឬស្វ័យអូតូ ។

គួរឲ្យដឹងថា ក្រុមហ៊ុន Hyundai គ្រោងនឹងដាក់លក់ Stargazer នៅខែមិថុនា ដោយម៉ូដែល MPV នឹង​ត្រូវ​ផលិត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​កំពុង​ផលិត​រថយន្ត​អគ្គិសនី Creta, Santa Fe និង Ioniq 5 ជាមួយតម្លៃ​ប្រហែល ១០ ៥០០ ដុល្លារ ដល់ ១៣ ៦០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម