Hyundai បញ្ចេញភីកអាប់ Santa Cruz បានកែកុនបន្ថែម ដើម្បីចូលប្រកួត Rebelle Rally 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនភីកអាប់ Hyundai Santa Cruz ដោយបានកែកុនបន្ថែម ដើម្បីផ្តល់ឲ្យភីកអាប់ Off-Road មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលទៅក្នុងការប្រកួត Rebelle Rally 2023 ដែលធ្វើនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ។

ក្នុងនោះក្រុមហ៊ុន Hyundai គ្រាន់តែធ្វើការកែប្រែទៅលើភីកអាប់ Santa Cruz ដូចជា ថាសកង់ទំហំ ១៧ អ៉ីញ ស្រោបដោយសំបកកង់ផ្តោតលើផ្លូវ Off-Road ប្រភេទ Falken Wildpeak A/T3W ធ្វើឲ្យមានកំពស់ពីដីទៅបាតរថយន្តខ្ពស់ជាងមុន រួមជាមួយនឹងប៊ូបប្រភេទ Truxxx lift kit ដែលលើកផ្នែកខាងមុខខ្ពស់ជាងមុន ១,៥ អ៉ីញ និងខាងក្រោយខ្ពស់ជាងមុន ១,០ អ៉ីញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលកាងការពារផ្នែកម្ខាងថ្មី ជាមួយនឹងភ្លើងជំនួយ ព្រមទាំងដំបូល roof rack ជាមួយភ្លើងជំនួយ និងតួខ្លួនបានស្រោមវជាមួយក្រហ្វិកដោយក្រុមហ៊ុន Hyundai Design North America’s Matt Marble អ្នករចនាក្រាហ្វិកជាន់ខ្ពស់ និង Kellen Gustine អ្នករចនាផ្នែកខាងក្រៅវ័យក្មេងផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់មានជម្រើសម៉ាស៊ីនចំនួន ២ ដែលកម្លាំងខ្លាំងបំផុតគឺម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៨វគ្គ ប្រភេទបើកបរ ២  All-wheel-drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម