Hyundai បើកដំណើរការសាខាផលិតរថយន្តហោះ

Hyundai បាន​ប្រកាស​អំពី​ការ​បើក​សាខា​ថ្មី​មួយ​ប្រចាំ​​សម្ព័ន្ធ Hyundai Motor Group ដែល​មាន​ឈ្មោះ​ថា​ Urban Air Mobility Division ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍន៍​យាន​ជំនិះ​ហោះ​ហើរ​លើ​មេឃ ក្នុង​គោល​បំណង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​លើ​ដី​គោក។

សាខា​ថ្មី​នេះ​គឺ​​ដឹក​នាំ​ដោយ​លោក​សាស្ត្រាចារ្យ Jaiwon Shin ដែល​ជា​អតីត​អ្នក​ដឹក​នាំ​ផ្នែក​ Aeronautics Research Mission Directorate នៅ​ភ្នាក់ងារ​អវកាស​ NASA។ លោក​សាស្ត្រាចារ្យ​បាន​លើក​ឡើង​ថា ៖ “ក្រុម​ថ្មី​​នៅ Hyundai នឹង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ស្នូល​ ដែល​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​កម្លាំង​ខ្លាំង​ក្លា​មួយ​ក្នុង​​វិស័យ​យានជំនិះ​លើ​អាកាស ជា​​​វិស័យ​មួយ​​ដែល​រំពឹង​ថា​កើន​ឡើង​ទំហំ​ទីផ្សារ​ដល់​តម្លៃ ១,៥ ពាន់​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាង​មុខ។”

ពាណិជ្ជកម្ម

គួរ​ដឹង​ថា​ Hyundai ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​ ដែល​អភិវឌ្ឍន៍​យានជំនិះ​ហោះ​ដោយ​ខ្លួន​ឯង​ ចំណែក​ក្រុមហ៊ុន​ផ្សេង​បាន​បណ្ដាក់​ទុន​ធំ​នៅ​វិស័យ​នេះ។ តួ​យ៉ាង​ដូច​ជា Toyota បាន​បណ្ដាក់​ទុន​ ៣៧៥ ០០០ ដុល្លារ​ទៅ​ក្នុង​គម្រោង​ការ​មួយ​ដែល​អភិវឌ្ឍន៍​នូវ​ម៉ាស៊ីន​ហោះ​សម្រាប់​មនុស្ស​ម្នាក់ ហើយ​ក្រុម​នេះ​រំពឹង​ថា​នឹង​ប្រើ​ម៉ាស៊ីន​នេះ​​ដើម្បី​អុច​​ភ្លើង​ចន្លុះ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២០ នៅ​ជប៉ុន៕

Sponsored