ដំណឹងចេញពីវិបសាយកូរ៉េខាងត្បូងបាននិយាយថាក្រុមហ៊ុន Hyundai កំពុងតែមានបញ្ហាផ្គត់ផ្គង់តម្រូវការរថយន្ត Palisade ដោយរោងចក្រនៅប្រទេសកូរ៉េខាងត្បូងមិនអាចផ្គត់ផ្គង់តាមតម្រូវការបានគ្រប់គ្រាន់នោះឡើយ។
បច្ចុប្បន្ននេះរោងចក្រនៅកូរ៉េបាននាំចេញរថយន្ត Palisade ប្រមាណ ៦ ទៅ ៧ពាន់គ្រឿង ក្នុងមួយខែទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែបញ្ហាគឺថា Hyundai អាចលក់ចេញរថយន្តនេះបានចន្លោះពី ៨ ទៅ ៩ពាន់គ្រឿងក្នុងមួយខែនៅលើទីផ្សារអាមេរិក។
គួរដឹងថារថយន្ត Palisade អាចលក់ចេញបានច្រើនបំផុតនៅផ្សារសហរដ្ឋអាមេរិក ដោយកាលពីឆ្នាំមុនវាអាចលក់ចេញបានសរុប ៨១ ៩០៥គ្រឿង ខណៈដែលឆ្នាំ២០១៩អាចលក់ចេញបាន ២៨ ៧៣៦គ្រឿង។ ដូចនេះនៅឆ្នាំ២០២១នេះ រថយន្តនេះទំនងជានឹងបន្តលក់បានច្រើនលើសឆ្នាំមុន ប៉ុន្តែវាកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់តម្រូវការ៕