Hyundai គ្រោងចំនាយប្រាក់ ១,១ពាន់លានដុល្លារ ក្នុងការប្រែក្លាយកាកសំណល់ប្លាស្ទិកទៅជាអ៊ីដ្រូសែន

[បរទេស] ក្រុមហ៊ុន Hyundai កំពុងតែសម្លឹងឆ្ពោះទៅរកធម្មជាតិបៃតងដោយផលិតរថយន្តដែលគ្មានការបំភាយឧស្ម័ន។ ខណៈពេលដែលក្រុមហ៊ុនកូរ៉េផ្តល់ជម្រើសអគ្គិសនីដូចជា Ioniq 5 ថ្មី ពិតជាចង់ធ្វើឱ្យរថយន្តដើរដោយថាមពលអ៊ីដ្រូសែនមួយផ្សេងទៀត។

ថ្មីៗនេះក្រុមហ៊ុនបានប្រកាសពីការវិនិយោគទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារលើអ៊ីដ្រូសែន ទៅក្នុងរោងចក្រកោសិកាឥន្ធនៈថ្មីចំនួន ២នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈពេលបច្ចុប្បន្ននេះ Hyundai លក់តែរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែនមួយម៉ូឌែលប៉ុណ្ណោះគឺ Nexo ប៉ុន្តែវានឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ នៅពេលដែលក្រុមហ៊ុនដាក់បង្ហាញម៉ាកយីហោ HTWOថ្មី ដែលផ្តោតទៅលើថាមពលអ៊ីដ្រូហ្សែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះផងដែរ ផ្នែកមួយនៃនៃគោលបំណងក្នុងការគ្រប់គ្រងទៅលើថាមពលអ៊ីដ្រូហ្សែន ក្រុមហ៊ុននឹងចំនាយប្រាក់ ៣៣៧ លានដុល្លារ ទៅក្នុងគម្រោងនៃការបំលែងកាកសំណល់ប្លាស្ចិកទៅជាអ៊ីដ្រូសែន ដោយការប្រើវិធី Pyrolysis និង gasification។

ក្នុង​ករណី​នេះ កាក​សំណល់​ប្លា​ស្ទិ​ក​បាន​បំប្លែង​ទៅជា​ឧស្ម័ន​អ៊ីដ្រូសែន ដោយផលិតផលអ៊ីដ្រូសែននឹងត្រូវបានប្រើនៅក្នុងការផលិតថាមពលរួម hydrogen-LNG​ co-firing, ការផលិតថាមពលកោសិកាឥន្ធនៈអ៊ីដ្រូសែន ហើយជាការពិតណាស់នៅក្នុងឧស្សាហកម្មរថយន្តសម្រាប់រថយន្តដើរដោយអ៊ីដ្រូសែនរបស់ក្រុមហ៊ុន។

ការវិនិយោគដ៏ធំនេះគឺគ្រាន់តែជាជំហានមួយបន្ថែមទៀតនៅក្នុងផែនការរបស់ក្រុមហ៊ុន Hyundai ដើម្បីក្លាយខ្លួនក្រុមហ៊ុនផលិតរថយន្តប្រភេទកាបូនអព្យាក្រឹតពេញលេញ ហើយក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការងារលើរោងចក្រថ្មីនេះនៅឆមាសទីមួយនៃឆ្នាំ២០២២ ដោយការផលិតអ៊ីដ្រូសែននឹងចាប់ផ្តើមក្នុងឆ្នាំ ២០២៤ ។ កាបូនឌីអុកស៊ីតដែលផលិតដោយរោងចក្រនេះ ក្រុមហ៊ុន Hyundai កំពុងបង្កើតប្រព័ន្ធ Metal-CO2 ដើម្បីស្រូបយកការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម