ក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution បានចាប់ដៃគ្នាបណ្ដាក់ទុកទឹកប្រាក់ ១,១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី ដែលនឹងសាងសង់នៅប្រទេសឥណ្ឌូណេស៊ី។
រោងចក្រនេះរំពឹងថាសាងសង់រួចរាល់នៅឆមាសដំបូងនៃឆ្នាំ២០២៣ ហើយការផលិតអាគុយលីចូមនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២៤។ Hyundai រំពឹងថារោងចក្រនេះនឹងមានទំហំផលិតប្រមាណ ១០ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដែលស្មើនឹងអាគុយចំនួន ១៥ម៉ឺនដុំ សម្រាប់គ្រោងឆ្អឹង E-GMP។
គួរដឹងថាក្រៅពីបណ្ដាក់ទុនលើការសាងសង់រោងចក្រនេះ កាលពីខែឧសភាឆ្នាំកន្លងទៅ ក្រុមហ៊ុន Hyundai ក៏បានប្រកាសអំពីផែនការបណ្ដាក់ទុក ៧,៤ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍន៍ និងផលិតរថយន្តអគ្គិសនីនៅអាមេរិកចាប់ពីឆ្នាំ ២០២៥ ផងដែរ៕